កម្មវិធីមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម អូរតាប្រាងរុងរឿង
ចេញ​ផ្សាយ ០២ មេសា ២០១៨
332

នៅថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរការ នព្វសក័ពស២៥៦១`ត្រូវថ្ងៃទី២៧ខែ មីនា ឆ្នាំ២០១៨ លោក ពូល នុភារិទ្ធ មន្រ្តីការិយាល័យ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម អូរតាប្រាងរុងរឿង ដែលមានសមាជិកសហគមន៍ចូលរួមចំនួន ៣៣ នាក់ ស្រី ១៨ នាក់ នៃសមាជិកសរុបចំនួន៦២ នាក់ តែចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ ១១នាក់ និងមានការអញ្ចើញចូលរួមជាភ្ញៀវកិត្តិយស ដោយ លោក អ៊ឹម ភឿន អនុប្រធានម្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន,លោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន , លោក សោម ខុន្នី ប្រធានការិ កសិកម្មក្រុងប៉ៃលិន , លោក ធុន តាន បុគ្គលិក BFD។

ចំនួនអ្នកចូលទស្សនា
Flag Counter