សកម្មភាពប្រចាំថ្ងៃទី០៣ខែមេសាឆ្នាំ២០១៨របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន
ចេញ​ផ្សាយ ០៥ មេសា ២០១៨
290

សកម្មភាពប្រចាំថ្ងៃ អង្គា០៣រោចខែចែត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ខែមេសាឆ្នាំ២០១៨របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន

១- លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ មិងនេសាទខេត្តប៉ៃលិន និងលោក ពូល នុភារិទ្ធ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម សាមគ្គី ភូមិថ្មីភ្នំខៀវ ដែលមានអាស័យដ្ឋាននៅភូមិថ្មី សង្កាត់ទួលល្វាក្រុងប៉ៃលិន ដែលមានសមាជិកសហគមន៍ចូលរួមចំនួន ៨២នាក់ និងមានការអញ្ចើញចូលរួមជាភ្ញៀវកិត្តិយសមានអជ្ញាធរសង្កាត់របសង្កាត់,មន្រ្តីជំនាញ និង បុគ្គលិក BFD សរុបចំនួន០៥ នាក់។ ជាមួយគ្នានេះសហគមន៍ក៏បានសម្ភោធអាគារស្នាក់ការដែលជាសមទ្ធិផលថ្មីរបស់សហគមន៍ដែលចំណាយប្រាក់សាងអស់ចំនួនប្រហែល២០០០០$USD ដែលដើមទុនផ្ទាល់ទាំងស្រុងរបស់សហគមន៍។

២-ការិយាល័យនីតិកម្មកសិកម្មខដឹកនាំដោយលោក វ៉ុង វ៉ន អនុប្រធានការិយាល័យ លោក គាត រ៉ា លោក មុំ ឆាតមន្ត្រី បានចុះបេសកម្មត្រួតពិនិត្យសម្ភារកសិកម្មនៅស្រុកសាលាក្រៅបានចំនួន០៣ដេប៉ូ។

៣-នាយខណ្ឌរដ្ឋបាលជលផល បានដឹកនាំមន្រ្តីចំនួន ០៣ រូប ធ្វើការ ល្បាតការពារកន្លែងអភិរក្សជលផល ដកហូតមងរាយចំនួន ០៣ដៃ ប្រវែង ៦០ម។

ចំនួនអ្នកចូលទស្សនា
Flag Counter