សកម្មភាពប្រចាំថ្ងៃព្រហស្បតិ៍២កើតខែជេស្ឋឆ្នាំច សំរឹទ្ទិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៨របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន
-លោក សាយ សុផាត ប្រធានមន្ទីរ និងលោក កែវ ចាន់តារ៉ា ប្រធានការិយាល័យ បានចូលរួមសក្ខាសាលាពិគ្រោះយោបល់លើកទី ១ស្តីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។
-ការិល័យនីតិកម្មកសិកម្ម បានចុះបេសកម្មត្រួតពិនិត្យសម្ភារកសិកម្ម និងជូនសេចក្តីជូនដំណឹងស្តីពីការ ផ្អាកផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម កំស្មៅគ្រប់ប្រភេទ បានចំនួន១៣ដេប៉ូ និង០៥ សហគមន៍។
-លោក ម៉ះ ភាក់ អនុ.ការិល័យបានចូលរួមប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ។
-លោក ម៉ាង សំណាង មន្ត្រីការិ. បានចុះពិនិត្យចំការដំឡូងមីពិសោធន៍នៅឃុំសាលាក្រៅ។
-មន្រ្តី០២រូបបានចុះពិនិត្យ និងអង្កេត ដំណាំស្រូវវស្សា ស្ថិតនៅឃុំសាលាក្រៅ។ ជាលទ្ធផលគឺមាន កត្តាចង្រៃ(ខ្យងក្រហមឬខ្យងថៃ) មានការសីុបំផ្លាញស្រូវ ប្រជាកសិករ ក្នុងភូមិសំបូរប្រមាណ ជាង ៥០ហិកតា។
-ការិយាល័យក្សេត្រសាស្រ្ត
១.ការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចុះតាមដាន និងត្រួតពិនិត្យចំការពិសោធន៍ របស់គម្រោងហសការ កម្ពុជា និងថៃ (Tica) នៅស្រុកសាលាក្រៅ ចំនួន២កន្លែង។
២.ផ្ទៃដីដាំដុះដំណារួមផ្សំ និងដំណាំឧស្សាហកម្ម៖
-ពោតក្រហម ៩៥០០ ហិកតា
-ដំឡូងមី ៤៤៩០៥ ហិកតា
៣.ផ្ទៃដីដាំដុះស្រូវប្រាំងអនុវត្ដបាន ៧០០ ហិចតា _ផ្ទៃដីប្រមូលផលបាន ៧០០ ហិកតា (បានបញ្ចប់)។
៤.ការងារបង្ករបង្កើនផលស្រូវវស្សា -ភ្ជួររាស់សរុបចំនួន៤៩០ហិកតា ព្រោះបានចំនួន៧០ហិកតា