មន្ទីរកសិកម្ម រុក្ខាប្រាញ់ និងនេសាទខេត្ត ប៉ៃលិន៖ ថ្ងៃ អង្គារ ១៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលា ស្តីពី ការអភិវឌ្ឍដំណាំស្វាយកែវរមៀតកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោកកម្មវិធីនេះកើតឡើងដោយមានការប្រជុំពិភាក្សារវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន មន្ទីរពាណិជ្ជ កម្មខេត្ត ភាគីថៃ និងក្រុមហ៊ុនដៃគូរបានឯកភាពរៀបចំធ្វើ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ ដែលលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន ដោយមានអាជិវករ កសិករ មន្រ្តីរាជការ និងគណៈប្រតិភូមកពីប្រទេសថៃសរុចំនួន១២៧នាក់ នៅមន្ទិរពាណិជ្ជកម្មខេត្តប៉ៃលិន។ មានប្រសាសន៍ក្នុងក្នុងឱកាសដ៏មានតម្លៃនោះ លោកសាយ សុផាត់ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ខ្ញុំសូមផ្តល់នូវព័ត៌មាន និងគោលបំណងដូចតទៅ៖ខេត្តប៉ៃលិន គឺជាខេត្តមួយស្ថិតនៅប៉ែកពាយព្យនៃប្រទេស ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ ខេត្តចាន់ថបូរី។ ផ្ទៃដីសរុបប្រមាណ១០៦២km2 ប្រជាជនប្រមាណ៦៦២៨៩នាក់/ស្រី៣៤៤៩៦នាក់។ ចែកចេញជាក្រុងមួយ និងស្រុកមួយ ប្រជាជនប្រមាណ៨៥%ប្រកបរបរកសិកម្ម ផ្ទៃដីសរុប៤៥៦០០ហិកតា ជាខេត្តមួយដែលមានសណ្ឋានដីជាតំបន់ខ្ពង់រាប សំបូរទៅដោយភ្នំ ដីមានជីជាតិសមស្របស្ទើគ្រប់មុខដំណាំ។ ផ្នែកការងារកសិកម្ម ផ្អែកតាមការស្រង់ទិន្ន័យ និងការធ្វើអង្កេតឆ្នាំកន្លងមក បានបញ្ជាក់ថាការងារ ដាំដុះ និងបង្កបង្កើតផលដំណាំគ្រប់ប្រភេទប្រមាណ៦៣២៨៨ហិកតា ដំណាំដែលដើរតួសំខាន់ជាងគេគឺដំណាំឆ្លងកាត់គឺ(ពោត និងដំឡូងមី)ចំពោះដំណាំដែលមានសកត្តានុពល គួរអោយកត់សំគាល់នោះគឺដំណាំឈើហូបផ្លែមាន៖ ដំណាំមៀនប៉ៃលិន ដាំដុះបាន៣២០១ហិកតា និងដំណាំស្វាយកែវរមៀត៣៥១៩ហិកតា។ ក្នុងនោះគ្រួសារកសិករដាំស្វាយក្នុងសហគមន៍ចំនួន៤០សហគមន៍ និងគ្រួសារក្រៅសហគមន៍ផងដែរ។ ចំពោះបរិមាណ ផលដំណាំមៀនសរុប៣៩៩៧តោនក្នុងឆ្នាំ២០១៧ និងដំណាំស្វាយកែវរមៀតអនុវត្តបានបរិមាណផល ១១២៩៨តោនក្នុងឆ្នាំ២០១៧។