ចែកពូជពោត ស្រូវ ជី ថ្នាំកសិកម្ម ថ្នាំព្យាបាល សត្វ និងសម្ភារៈបរិក្ខា-បសុបពេទ្យ
ចេញ​ផ្សាយ ០៥ កក្កដា ២០១៨
443

ថ្ងៃព្រហស្បត៌ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨៖ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីវិធីចែកពូជពោត ស្រូវ ជី ថ្នាំកសិកម្ម ថ្នាំព្យាបាល សត្វ និងសម្ភារៈបរិក្ខា-បសុបពេទ្យ ដល់សហគមន៍កសិកម្ម ចំនួន១៨ សហគមន៍ ប្រជាពរដ្ឋ ចំនួន០៥ ភូមិ និងពេត្យសត្វភូមិ ចំនួន ២០នាក់សរុបអ្នកចូលរួមមានចំនួន១៥៥ នាក់ ស្រី ៤៩នាក់់់់់់់់់់់់់់់់។ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងផងដែមន្ទីរបាន-ចែកជូនពូជពោតចំនួន ៤០០ការ៉ុង ស្មើ និង៤០០០kg,ពូជស្រូវចំនួន ២០០០kg,ជី ថ្នាំកសិកម្មចំនួន៧៩០ ដប និងព្យាបាលសត្វ និងសម្ភារៈបរិក្ខា-បសុបពេទ្យចំនួន២០កញ្ចប់។ ដល់ប្រជពរដ្ឋដែលរងគ្រោះដោយធម្មជាតិ។ ឆ្លៀតក្នុងឱកាសនេះដែល លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបាន ធ្វើសេចក្តី រាយការណ៍ សង្ខេបស្តីពីសមិទ្ធិផល និងបញ្ហាប្រឈមមួយចំនួន ទាកទងទៅនិងវិស័យកសិកម្ម ក្នុងខេត្តប៉ៃលិន ជូនដូចតទៅ ១.ដំណាំស្រូវ អនុវត្តន៍បាន ១,២២០ហិកតា ស្មើ និង១៧% នៃផែនការ ក្នុងនោះស្រូវប្រាំងអនុវត្តន៍បាន ៧០០ហិកតាស្រូវវស្សាអនុវត្តន៍បាន ៥២០ហិកតា ២.ដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្ម អនុវត្តន៍បាន ៥៤,៥៧៥ហិកតា ស្មើ និង 9៧% នៃផែនការ ក្នុងនោះពោតក្រហម អនុវត្តន៍បាន ៩,៥០០ហិកតា ស្មើ និង ៩៥% នៃផែនការដំឡូងមី អនុវត្តន៍បាន ៤៤,៩០៥ហិកតា ស្មើ និង ៩៩% នៃផែនការ ៣.ដំណាំហូបផ្លែ អនុវត្តន៍បាន ៩,៣៩២ ហិកតា មានការកើនឡើងចំនួន ២៩.៤៥%ធៀប និងឆ្នាំ២០១៧ ក្នុងនោះមៀនប៉ៃលិនអនុវត្តន៍បាន ៣,៩៨៣ ហិកតា កើនឡើងចំនួន ២៩.៤៥% ធៀប និងឆ្នាំ២០១៧ស្វាយ អនុវត្តន៍បាន ៤,៥៦៥ ហិកតា កើនឡើងចំនួន ២៩.៧២% ធៀប និងឆ្នាំ២០១៧។ ប៉ៃលិនមានសហគមន៍កសិកម្មដែលបានទទួលស្គាល់នៅទូទាំងខេត្ដសរុប ៤១ (ក្រុងប៉ៃលិនចំនួន១៧ នៅស្រុក សាលាក្រៅចំនួន២៤សហគមន៍) សមាជិកសហគមន៍សរុបចំនួន ៤ ៩៩៩ នាក់ ស្រី ២ ៤១៧ នាក់ មានចំនួនហ៊ុនសរុប ២១ ៨៥២ហ៊ុន តម្លៃប្រាក់ភាគហ៊ុនសរុបចំនួន១ ២៦២ ១៨៨ ០០០រៀល , ដើមទុន សរុប៥.២៤១ ៣៨២ ៦០០រៀល ។ ក្នុងរយៈពេល៦ខែ នេះមានសហគមន៍កសិកម្មចំនួន១៤បាន ធ្វើមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧។ សហគមន៍ព្រៃឈើមានចំនួន ០៤ សហគមន៍ សមាជិកសរុបចំនួន ៣២២០ នាក់ ស្រី ១៦៣០នាក់ស្រះជម្រកត្រីសហគមន៍មានចំនួន ០៦សហគមន៍ សមាជិកសរុបចំនួន ២៤០ នាក់ ស្រី ១១៩នាក់។កសិដ្ឋានចិញ្ចឹមសត្វចំនួន៦គឺ កសិដ្ឋានចិញ្ចឹមជ្រូក ២ កន្លែង និងកសិដ្ឋានចិញ្ចឹមមាន់យកពង០១កន្លែង និងកសិដ្ឋាន ចិញ្ចឹមយកសាច់ចំនួន០៣កន្លែង ។ ១.ការងារផលិតកម្មសត្វសរុបចំនួន ១៨ ៨៨៥ ៥១២ ក្បាល ក្នុងនោះមានគោក្របី ចំនួន ៧៤៦៨ ក្បាល -ជ្រូកមានចំនួន២៧៨៩២ក្បាល ពពែ ២៧៨ ក្បាល សត្វស្លាប់ ចំនួន ១៥២៨៦៤ ក្បាល.កន្លែងពិឃាតសត្វមានចំនួន ២កន្លែង នៅស្រុកសាលាក្រៅ១កន្លែង និង ក្រុងប៉ៃលិន ១កន្លែង អជិវករពិឃាតមាន សរុបចំនួន ៤៤ នាក់។ ដំណោៈស្រាយក្នុងឆ្នាំ២០១៧កន្លងមក-ថ្នាក់ដឹកនាំមន្ទីរនិងមន្រ្តីជំនាញ បានចុះត្រួតពិនិត្យ តាមដាន និងណែនាំដល់កសិករពីវិធានការកម្ចាត់ ដង្គូវហ្វូងជាបន្តបន្ទាប់និងចុះអន្តរាគមន៍កំចាត់ខ្យងបំផ្លាញស្រូវលើផ្ទៃដី៦៥ហិកតាព្រមទាំងបានផ្តល់ថ្នាំកំចាត់ខ្ចងចំនួន១២០កញ្ចប់ ចែកថ្នាំសំលាប់ ដង្កូវ និងថ្នាំសំលាប់ចៃ សរុបចំនួន៦៥០ ដប ដល់សហគមន៍ និងកសិករ ក្នុងខេត្តប៉ៃលិន។ -បានផ្តល់ជី ដល់ក្រុមផលិតស្រូវ ចំនួន ០៤ក្រុមនៅភូមិអូរដូនតាលើ និងភូមិដីស គាំទ្រដោយគម្រោង បង្កើនផលិភាពកសិកម្មតាមរយៈការផ្សព្វផ្សាយ(APITE-2KR)សរុបទាំងអស់ស្មើ ៦៨០០ kg កសិករទទួលបាន សរុបចំនួន ៦០នាក់ ស្រីចំនួន ១៨នាក់។ -សម្រាប់ឆ្នាំ២០១៧កន្លងមន្ទីរបានចែកពូជពោតក្រហមដល់ប្រជាពលរដ្ឋ ចំនួន ៤០០ការ៉ុង =៤០០០Kg និងចែក ពូជ ស្រូវ ចំនួន១០៤ការ៉ុង =២៦00Kg ដល់កសិករដែលមកពីសហគមន៍ទូទាំងខេត្តប៉ៃលិន និងចែកគោយន្តចំនួន ១០ គ្រឿង ជូនដល់សហគមន៍កសិកម្មចំនួន ១០ សហគមន៍។ -បានធ្វើប្រតិបត្តិការអធិការកិច្ចចុះធ្វើកំណត់ហេតុប្រមូលព័ត៌មាន និងជួយដោះស្រាយ កសិករជួបបញ្ញា នៃការ ប្រើ ប្រាស់ថ្នាំកសិកម្មលើដំណាំពោតរបស់ក្រុមហ៊ុនអង្គរគ្រីន បាន ចំនួន ១២គ្រួសាលើផ្ទៃដី៥៥ហិកតា។ -ព្យាបាលសត្វឈឺបានចំនួន ៦៣០៧ក្បាល -ចាក់វ៉ាក់សាំងសត្វសរុបបានចំនួន១០ ៦៩៥ ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter