ឯឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យកាងាររបង្កបង្កើន ស្រូវវស្សា និងដំាំណាំកសិកម្ម របស់កសិករ នៅស្រុកសាលាក្រៅខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៤ កក្កដា ២០១៨
356

ថ្ងៃអង្គារ៍១២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៨ ឯឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកាងាររបង្កបង្កើន ស្រូវវស្សា និងដំាំណាំកសិកម្ម របស់កសិករ នៅស្រុកសាលាក្រៅខេត្តប៉ៃលិន អមដំណើរដោយលោកអគ្គលេខាធិការរងនិងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម។បន្ទាប់ពីបានពិនិត្យស្ថានភាពជាក់ស្តែងរួចមក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តជួបសំណេះសំណាល់ជាមួយលោកប្រធាន-អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទទាំងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន។ជាលទ្ធផលដូចខាងក្រោម៖ ១.ដំណាំស្រូវ អនុវត្តន៍បាន ៤៩៧០ហិកតា ស្មើ និង៧១% នៃផែនការ ២.ដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្ម អនុវត្តន៍បាន ៥៤,៥៧៥ហិកតា ស្មើ និង ៩៧% នៃផែនការ ក្នុងនោះ -ពោតក្រហម អនុវត្តន៍បាន ៩,៥០០ហិកតា ស្មើ និង ៩៥% នៃផែន ការប្រមូលផល បានចំនួន៥,៧០០ហិកតា ស្មើ និង៦០%នៃផ្ទៃដីដាំដុះ។ -ដំឡូងមី អនុវត្តន៍បាន ៤៤,៩០៥ហិកតា ស្មើ និង ៩៩% នៃផែនការ ៣.ដំណាំហូបផ្លែ អនុវត្តន៍បាន ៩,៣៩២ ហិកតា មានការកើនឡើងចំនួន ២៩.៤៥%ធៀប និងឆ្នាំ២០១៧ ក្នុងនោះ៖-មៀនប៉ៃលិនអនុវត្តន៍បាន ៣,៩៨៣ ហិកតា កើនឡើងចំនួន ២៩.៤៥% ធៀប និងឆ្នាំ២០១៧ -ស្វាយ អនុវត្តន៍បាន ៤,៥៦៥ ហិកតា កើនឡើងចំនួន ២៩.៧២% ធៀប និងឆ្នាំ២០១៧ ៤.ទិន្នន័យដាំដុះកៅស៊ូសរុបមានចំនួន ១៥៣៣ ហិកតា និងផ្ទៃដីត្រូវប្រមូលផល មាន ចំនួន១៣០៥ ហិកតា។ បន្ទប់មកឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីបច្ចេកទេសដូចតទៅ៖ - កសិករគួរៀបចំដីស្រែអោយបានត្រឹមត្រូវ គឺត្រូវធ្វើដីអោយបានរាបស្មើដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទឹក និងជី គួសំអាត់អោយបានស្អាតនៅតាមភ្លឺឺស្រែ និងឧស្សាហ៍ចុះតាមដានការដុះលូតលាស់របស់ដាំណាំស្រូវ ។ - មន្ត្រីបច្ចេកទេសត្រូវចុះទៅផ្សព្វផ្សាយការប្រើប្រាស់ថ្នាំពុលដល់កសិករអោយបានត្រឹមត្រូវ និងជំរុញអោយកសិករដាំដុះដំណាំបន្លែសិរីរាង្គអោយបានច្រើន។ -ណែនាំកុំអោយកសកិករប្រមូលផលពោតដែលមិនគ្រប់អាយុកាលប្រមូលផល(ប្រមូលផលខ្ចីពេក)អាចធ្វើអោយ តម្លៃពោតធ្លាក់ថ្លៃ។ -ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីបច្ចេកទេសត្រូវខិតខំស្រាវជ្រាវបច្ចេកទេសថ្មីៗដើម្បីយកទៅផ្សព្វផ្សាយជូនកសិករ ។

ចំនួនអ្នកចូលទស្សនា
Flag Counter