សកម្មភាពរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិននៅថ្ងៃព្រហស្បតិ៍១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹតស័កព.ស២៥៦២ ត្រូវនិងថ្ងៃ០៩ ខែសីហា ឆ្នាំ ២០១៨
ចេញ​ផ្សាយ ១០ សីហា ២០១៨
371

សកម្មភាពរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិននៅថ្ងៃព្រហស្បតិ៍១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹតស័កព.ស២៥៦២ ត្រូវនិងថ្ងៃ០៩ ខែសីហា ឆ្នាំ ២០១៨ ១.លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន និងមន្រ្តី០៤រូបបានបន្តចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ នៅខេត្ត សៀមរាប។ ២.លោក អុឹម សុភឿន អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីមួយចំនួន សម្អាតស្មៅរុក្ខជាតិលំអទ្រូងផ្លូវ។ ៣.ការិយាល័យកសិកម្មស្រុកសាលាក្រៅបានធ្វើការសហការជាមួយនាយកដ្ឋានគ្រប់គ្រងដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ចុះប្រជុំពិគ្រោះយោបល់ ស្តីពីលក្ខណៈវិនិឆ្ឆ័យក្នុងការ កំណត់តំបន់កសិកម្ម ពីកន្លែងក្នុងនោះមាន៖ * ភូមិទួល ឃុំស្ទឹងត្រង់ សុកសាលាក្រៅ មានកសិករចូលរួម ចំនួន២៥ នាក់ ស្រី១២ នាក់។ *ភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានកសិករចូលរួមចំនួន២៥ នាក់ ស្រីចំនួន០៩ នាក់។ ៤.មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ចំនូួន២រូបបានចុះសិក្សាលេីពូជដំណាំដំឡូងមី ដែលស្ថិតនៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៥.លោកអនុប្រធាការិយាល័យវិស្វកម្មកសិកម្មបានដឹកនាំមន្រ្តីចុះស្រង់ទិន្នន័យគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មប្រចាំឆ្នាំ ដែលមានទីតាំងស្ថិតក្នុងក្រុងប៉ៃលិន។ ៦.លោក ម៉ម សុផានី មន្ត្រីការយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមប្រជុំចងក្រងពហុអ្នកពាក់ព័ន្ធលើអ្នកចិញ្ចឹមមាន់ស្រែ នៅភូមិក្រចាប់ក្រោម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សកម្មភាពនេះឧបត្ថមថវិកាដោយគម្រោង AIMS និងសហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន។ កសិករចូលរួមចំនួន ១៧រូប ក្នុងនោះស្ត្រី១៣រូប។ ៧.លោក ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅបន្ទុកម្រេច នៅសាលាឃុំ ស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម វ៉ា រុតសាន ប្រធានក្រុមប្រឹក្សាក្រសួងពាណិជ្ជកម្ម ។ ៨.លោកស្រី អ៊ុក លង្កា និងលោកសុីនពិលបានចូលរួមជាមួយមន្រ្តី មន្ទីរដែនដីក្នុងការចុះវែងដី និងដាក់បង្គោលព្រុំ នៅការិយាល័យ ពេទ្យសត្វ។ ៩.លោក បេង ឆាំ នាយខរជ និងមន្រ្តី០១ រូប ចុះប្រមូលទិន្ន័យវារីវប្បកម្ម ក្នុងភូមិកូនដំរី និងផ្ទះស្បូវក្នុងឃុំស្ទឹងត្រង់ មានកសិករចំនួន ១២គ្រួសារ ដែលចិញ្ចឹមប្រភេទ ត្រីអណ្តែង ប្រា ទីឡាព្យ៉ា និងឆ្ពិន។

ចំនួនអ្នកចូលទស្សនា
Flag Counter