ការអនុវត្តការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វបង្ហាញ គាំទ្រដោយគម្រោង EU
ចេញ​ផ្សាយ ១៥ សីហា ២០១៨
343

ថ្ងៃ ពុធ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹតស័កព.ស.២៥៦២ ត្រូវនិងថ្ងៃ១៥ ខែសីហា ឆ្នាំ ២០១៨ ៖ការិយាល័យផលិតកម្ម និងបសុព្យាបាលបានសហការណ៍ជាមួយលោកស្រី ឈុន ណាវី ប្រធានការិយាល័យអត្តញាណកម្មសត្វ មកពីនាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងសហការី ដើម្បីចុះទស្សនៈកិច្ចសិក្សាលើភាពជោគជ័យនៃការអនុវត្តការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វបង្ហាញ គាំទ្រដោយគម្រោង EU មានកសិករចូលរួមសរុប ៣០ នាក់ ស្រី៩នាក់ មកពីភូមិចំនួន៣ភូមិ (១.ភូមិអូរបេង, ២.ភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងបៃលិន) ។

ចំនួនអ្នកចូលទស្សនា
Flag Counter