ថ្ងៃពុធ៤កើតខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័កព•ស២៥៦២ត្រូវនិងថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ មន្ត្រីការិយាល័យសហគមន៍កសិកម្ម និងមន្ត្រីជំនាញទីផ្សារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនសហការជាមួយ អង្កការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សហគមន៍ ធ្វើការប្រជុំផ្សព្វផ្សាយស្តីពី ការផ្សាភ្ជាប់សហគមន៍កសិកម្មជាមួយទីផ្សារ។ ក្នុងនោះសហគមន៍ក៏បានធ្វើបទបង្ហាញពីគោលការណ៍គ្រឹះទាំងប្រាំពីររបស់សហគមន៍,សិទ្ធ និងកាតព្វកិច្ចសមាជិក និងតួនាទីភារៈកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍ ដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម រតនៈក្រចាប់មានជ័យ ស្ថិតនៅភូមិ ក្រចាប់ សង្កាត់ អូតាវ៉ៅ ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប៣៥ នាក់ ស្រី ១៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម