ថ្ងៃពុធ១០រោចខែស្រាពណ៍ឆ្នាំចសំរឹទ្ឋិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៥ខែកញ្ញា គ.ស២០១៨ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មមានមន្រ្តី០២រូប បានសហការណ៍ជាមួយមន្រ្តីកសិកម្មស្រុកសាលាក្រៅ និងលោកមេភូមិភ្នំកុយបានចុះត្រួតពិនិត្យលើដំណាំស្រូវដែលកំពុងមានបញ្ហាពីពពួកខ្ចងកាត់ដើម ក្រោយត្រួតពិនិត្យជាក់ស្ដែងឃើញថាបញ្ហាខ្ចងកាត់ដើមស្រូវវាមានលក្ខណខ្លាំងដោយកន្លែងទេ កន្លែងខ្លះតិច ខ្លះទៀតខ្លាំបើទោះជាមានការប្រើប្រាស់ថ្នាំដូចរូបភាពនេះក៏ដោយ ក៏ខ្ចងមិន អាចងាប់អស់ដដែល ទោះជាប្រើថ្នាំរបស់មន្ទីរហើយក៏មិនងាប់អស់ដដែល ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយក៏ខ្ញុំបាទបានណែនាំ និងផ្ដល់ជាយោបល់មួយចំនួនដល់លោកមេភូមិហើយថា វិធីដែលល្អទៀតនោះមានដូចជា៖ - បង្ហូរទឹកចេញពីស្រែឲ្យអស់ - ប្រើឆៃយ៉ាអូស និងប្រមូលដោយដៃ - បេះពងវាចេញឲ្យអស់ពីភ្លឺស្រែ វិធីទាំងនេះវាជាវិធីបែបធម្មជាតិ និងមិនប៉ះពាល់ដល់មនុស្ស សត្វ ត្រី.....ឡើយសរុបមកផ្ទៃដីស្រែដែលមានការខូចខាតដោយសារបញ្ហាខ្ចងគឺមានត្រឹមតែជាង១៥%លើផ្ទៃដីស្រែវស្សាសរុបតែប៉ុណ្ណោះនេះបើតាមសំដីរបស់លោកមេភូមិភ្នំកុយ ។(បញ្ជាក់ថ្នាំក្នុងរូបភាពនេះមន្ត្រីជំនាញបានប្រែជាភាសារខ្មែរជូនម្ចាស់ដេប៉ូរួចរាល់ហើយ ព្រោះថ្នាំថ្មីតម្លៃជាង៥០,០០០រៀល/បេរ)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម