ថ្ងៃអង្គារ០៩រោចខែស្រាពណ៍ឆ្នាំចសំរឹទ្ឋិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៤ខែកញ្ញា គ.ស២០១៨ ថ្ងៃទី ០៤ខែកញ្ញា ឆ្នាំ២០១៨ ៖លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម និងក្រុមការងារ បានចូលរួមសម្របសម្រួលមហាសន្និបាតប្រចាំឆ្នាំ សហគមន៍កសិកម្ម ផលិតផលមៀនប៉ៃលិន នៅមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមអធិបីភាពរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ដោយលោកអគ្គនាយកគម្រោងAIM,លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម,លោក ហាស ពិសិដ្ឋ អនុប្រធាននាយកដ្ឋានកសិឧស្សាហកម្ម និងអង្គការ ដៃគូរ អជ្ញាធរក្រុង,ស្រុក និងប្រធានមន្ទីរជំនាញពាក់ពន្ធ័ជុំវិញខេត្ត និងសមាជិកសមាជិការសហគមន៍កសិកម្ម ផលិតផលមៀនប៉ៃលិនសរុបចំនួន១៥១នាក់។ *លទ្ធផលដែលមហាសន្និបាតសម្រេចបាន÷ ១-បានបង្ហាញរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគមន៍ ២-បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ឡើងវិញ និងពិភាក្សាកែប្រែលក្ខន្តិកៈរបស់សហគមន៍ 3-បានផ្សព្វផ្សាយបញ្ជ្រាបគម្រោង AIM និងគម្រោង HAVEST II។