ចំការទំពាំងបារាំង ភូមិក្រចាប់ដើម្បីពិនិត្យមើល
ចេញ​ផ្សាយ ២០ កញ្ញា ២០១៨
621

ថ្ងៃពុធ ១០កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨៖ លោក កែវ ចាន់តារ៉ា និងលោក សៅកុសល បានចុះទៅភូមិក្រចាប់ដើម្បីពិនិត្យមើលចំការទំពាំងបារាំង របស់បងស្រី លឹម សុភាព សង្កេតឃើញថាផ្ទៃដីដាំដុះចាស់គាត់បានកាត់ដើមវាចោលអស់ហើយ ហើយមិនបានថែទាំបោចស្មៅជ្រោយដីដាក់ជីទេ តែវានូវដុះទំពាងក្នុងមួយថ្ងៃប្រមូលផលបានពីរទៅបីគីឡូ។ គាត់បានពង្រីកផ្ទៃដីដាំដុះថ្មីនៅខាមុខផ្ទះគាត់មានទំហំបី រ៉ៃ តែគាត់ដាំបានប្រហែលជាងមួយរ៉ៃ និងអាចប្រមូលផលជាបណ្តើរៗហើយកំពុងដាំដុះបន្តទៀតនៅក្នុងភូមិក្រចាប់មានកសិករ ៥ទៅ៦គ្រួសារទៀតបានដាំដុះ ផ្តៃដីសរុបប្រហែល០២ហិកហើយបានណែនាំអោយគាត ត្រៀមបទបង្ហាញ ចាក់ដីកាយពង្រាបរិវេណមុខផ្ទះ លើករោងតូច០១ខ្នង កាត់ និងវិចខ្ចប់ទំពាំងបារាំងទុកខ្លះ អញ្ជើញសមាជិកដែលដាំទពាំងបារាំង និងថ្នាក់ដឹកនាំសហគមន៍ ចូលរួមទទួលប្រតិភូរ។សម្រាប់ សហ មៀនប៉ៃលិន គឺកណត់យកចម្កាលោក សា ចំរើន ដើម្បីទទួលប្រតិភូរ និងចាត់អោយ លោក ស្រេង ស្រៀង ជាអ្នកធ្វើបទបង្ហាញ លោក សា ចម្រើន ជាអ្នកណែនាំពីបច្ចេកទេសថែទាំមៀនប៉ៃលិន និងបកស្រាយរឿងទីផ្សារ។ និងណែនាំអោយសហគមន៍រកផ្លែមៀនខ្លះសម្រាប់ទទួលភ្ញៀវ។

ចំនួនអ្នកចូលទស្សនា
Flag Counter