ចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកាទៅឧបត្ថម្ភដល់នាយទាហាន ក្នុងខេត្តប៉ៃលិន
ចេញ​ផ្សាយ ១៨ តុលា ២០១៨
382

ប៉ៃលិន៖ថ្ងៃ ពុធ ០១កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹង នៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៨លោកសាយសុផាតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានចូលរួម អមដំណើរជាមួយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ ព្រះសង្ឃទាំង២គណៈ មកពីវត្តនានាទូទាំងខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកាទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងកម្លាំងទាំង ៣ប្រភេទ នៅទីបញ្ជាការវរៈសេនាតូចលេខ ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter