គម្រោងកម្ពុជាគ្មានជំងឺឆ្កែឆ្កួត ដោយឥតគិតថ្លៃ ធ្វើការពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់វ៉ាក់សាំង ដល់សត្វចិញ្ជឹម (ឆ្កែ និងឆ្មា)
ចេញ​ផ្សាយ ១៨ តុលា ២០១៨
414

ប៉ៃលិន៖ថ្ងៃអង្គារ៍ ៧កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ គ្លីនិក Animal MaMa សហការជាមួយក្លឹបកំសាន្តភ្នំយ៉ាត និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានធ្វើការពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់វ៉ាក់សាំង ដល់សត្វចិញ្ជឹម (ឆ្កែ និងឆ្មា) ក្នុងគម្រោងកម្ពុជាគ្មានជំងឺឆ្កែឆ្កួត ដោយឥតគិតថ្លៃ នៅខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រី យូ លៀរី ប្រធានគ្លីនិក Animal MaMa និងលោកគ្រូ អ្នកគ្រូ បសុពេទ្យ ចម្រុះជាតិសាសន៍ជាច្រើននាក់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter