វគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០១៨
298

ស្រុកសាលាក្រៅ ថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម​​ រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានរៀបចំបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅស្រុកសាលាក្រៅដល់សមាជិកសហគមន៌កសិកម្មចំនួន​​ ០៨ ដែលមានសិក្ខាកាមចូលរួមសរុប ៣៤ នាក់ ក្នុងនោះស្រីចំនួន ០៩ នាក់ ក្រោមអធិបតីភាពលោក​​​​​ ​អឹុម សុភឿន អនុប្រធានមន្ទីរ លោកអភិបាលរងស្រុក លោកស្រីមេឃំុសាលាក្រៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter