ស្រុកសាលាក្រៅ ភូមស្រង់មានជ័យ៖ នៅថ្ងៃព្រហស្បតិ័ ០៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨លោក ផាន សុផាណារ៉ា ប្រធានការិយាល័យ ក្សេត្រសាស្រ្ស និងផលិតភាពកសិកម្ម,លោក ផុន មិថុនា អនុប្រធានការិ.ក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានសហការជាមួយលោក សោម ខុន្នី ប្រធានការិ.កសិម្មក្រុងប៉ៃលិន និងលោក ម៉ាង សំណាង មន្រ្ដីការិ.កសិកម្មស្រុកសាលាក្រៅ ដើម្បីធ្វើទិវា បង្ហាញពីលទ្ធផលពិសោធន៍ដំណាំពោតក្រហមលើការជ្រើសរើសពូជ និងបច្ចេកទេសគ្រប់គ្រង ដែលគាំទ្រថវិកាដោយគម្រោង CAVAC ។ ស្ថិតនៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន កសិករចូលរួមសរុប ៣៤នាក់ ស្រី២១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម