សហគមន៍កសិកម្ម ចម្រុះស្ទឹងកាច់ជឿនលឿន បញ្ហា លោកស្រី ចន្ទ័ សារ៉ុម មិនព្រមសងប្រាក់តាមកិច្ចសន្យា
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០១៨
288

សហគមន៍កសិកម្ម ចម្រុះស្ទឹងកាច់ជឿនលឿន៖នៅថ្ងៃព្រហស្បតិ័ ០៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក កែវ ចាន់តារ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកពូល នុភារិទ្ធ មន្រ្តី បានចុះទៅសហគមន៍កសិកម្ម ចម្រុះស្ទឹងកាច់ជឿនលឿន ស្ដិតនៅភូមិ អូរបេង ឃុំស្ទឹងកាច់ ក្នុងគោលបំណងចូលរួមសម្របសម្រួលដោះស្រាយបញ្ហា ដែល លោកស្រី ចន្ទ័ សារ៉ុម មិនព្រមសងប្រាក់តាមកិច្ចសន្យា។ បញ្ហាគឺលោកស្រី ចន្ទ័ សារ៉ុម និងស្វាមី មិនបានមកចូលរួមដើម្បីដោះស្រាយនោះទេហើយថ្នាក់ដឹកនាំសហគមន៍បានឯកភាពធ្វើលិខិតស្នើសុំអោយអជ្ញាធរឃុំជួយអន្តរាគមន៍ក្នុងការដោះស្រាយបញ្ហានេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter