ការជួបសំណេះសំណាលជាមួយ គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ក្នុងខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៩ មករា ២០១៩
305

ថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម បានចូលរួមជួបសំណេះសំណាលជាមួយ គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង/ស្រុក និងថ្នាក់ដឹកនាំមន្ទីរ បរិស្ថាន មន្ទីធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរផែនការ និង មន្ទីរ ធម្មការ និងសាសនា ដើម្បីស្វែងយល់ពីសភាពការណ៍របស់ខេត្ត និងការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ពីការលំបាក និងបញ្ហាប្រឈម សំណូមពរនានារបស់ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ព្រមទាំបានចុះ ទៅពិនិត្យ ដ្ឋានចិញ្ចឹមជ្រូកស៊ីខេ.វ៉ាយអ៊ី។

ចំនួនអ្នកចូលទស្សនា
Flag Counter