ចុះជ្រើសរើសកសិករ និងពិនិត្យមើលផ្ទៃដីភ្ជួររាស់ស្រែរដូវប្រាំងរបស់កសិករ
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០១៩
317

ថ្ងៃព្រហស្បតិ៍០៣កើត ខែបុមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ស៊ាន ញ៉ន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និង លោក បុល ប៊ុន អនុប្រធានការិយាល័យវិស្វកម្មកសិកម្ម បានចុះ ទៅធ្វើការជ្រើសរើសកសិករចំនួន៣០នាក់ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីយកទៅចូលរួមវគ្គបណ្តុះ បណ្តាល បច្ចេក ទេស ស្តីពីការប្រើប្រាសនិងការថែទាំគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម នៅថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៩ ខាងមុខនេះ ដោយក្នុងនោះបានធ្វើការជ្រើសរើសកសិករមកពីភូមិ ព្រៃសន្ទះ ចំនួន១០នាក់ ភូមីផ្ទះស្បូវចំនួន១០នាក់ និងភូមិអូរដូនតាលើចំនួន១០នាក់។ និងបានបន្តចុះទៅស្រង់ផ្ទៃដីភ្ជួររាស់ស្រែរដូវប្រាំងក្នុងភូមិដីសរ មាផ្ទៃដី ភ្ជួររាស់ចំនួន ៦០ហិកតាប៉ុន្តែពុំទាន់មានដាំដុះទេដោយសារទឹកមានមិនគ្រប់គ្រាន់។ចំពោះស្រូវប្រាំងដែលកសិករ បានប្រមូល ផលហើយមានចំនួន៨២ហិកតា (តែបើគិតពីដូវកាលវិញ គឺមិន ចាត់ទុកជាស្រូវរដូវ ប្រាំងទេព្រោះគាត់បាន ប្រមូលផលតាំងពីខែ ធ្នូ ប៉ុន្តែដោយសារតែផ្ទៃដីនៅកន្លែងនោះគឺជា ផ្ទៃដីសម្រាប់ធ្វើស្រូវប្រាំងទើបគាត់ ចាត់ទុក ជាស្រូវប្រាំងដែរ ហើយថែមទាំបានណែនាំអោយកសិករប្រើប្រាសទឹកដោយចេះសន្សំចែ ព្រោះឆ្នាំនេះក្នុងខែ មេសា និងឧសភា មានភាពក្តៅហួតហែងខ្លាំ សីតុណ្ហភាពអតិបរមានៅ ពេលខ្លះឡើង ដល់ ៤០-៤២Co មានភ្លៀងកក់ខែតិច រដូវវស្សាមកដល់យឺតជាងបណ្តាលឆ្នាំកន្លងទៅ ហេតុដូចនេះហើយការងារ បង្កបង្កើនស្រូវ រដូវប្រាំក្នុងឆ្នាំ២០១៩ នេះគឺអាចធ្វើបាន តែមួយ ដងតែប៉ុណ្ណោះដោយមិនអាចធ្វើស្រូវប្រាំលើកទី២បានទេ បើទោះ បីជាទឹកនៅតាមបណ្តាលអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកដោយធម្មជាតិក៏ ដោយ គួរប្បីរក្សាទឹកទាំនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំផ្សេងៗទៀតក្រៅពីស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter