ថ្ងៃ អង្គារ០៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានសហការ ជាមួយមន្រ្តីសិកម្មថៃរបស់គម្រោង (TICA) បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំឡូងមីជូនដល់កសិករ ៥៤ នាក់ និងមន្រ្តីមន្ទីរ ១០ នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន សម្រាប់គម្រោងកម្មវិធីបណ្តុះបណ្តាលផលិតកម្មដំឡូងមីក្នុងខេត្តជាប់ព្រំដែន។ក្នុងនោះផងដែមានការចូលរួមបើកវគ្គបណ្តុះបណ្តាលដោយលោក អ៊ឹមសុភឿន អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមានការចូលរួមធ្វើបទបង្ហាញដោយ លោក ម៉ាង សំណាង មន្រ្តីកសិកម្មស្រុកសាលាក្រៅ និងលោក ហ៊ិន សើន អនុប្រធាការិយាល័យកៅស៊ូខេត្តប៉ៃលិន ប្រធានបទដែលត្រូវយកមកធ្វើបទបង្ហាញ មានចំនួន៣ប្រធានបទទាក់ទងទៅនឹងបច្ចេកទេសដាំដុះដំឡួងមិន ប្រធានបទទី១ ស្តីអំពី ពូជដំឡូងមី ប្រធានបទទី ស្តីអំពីបច្ចេកទេសការបង្កើនប្រសិទ្ធភាព នៃការដាំដុះដំណាំដំ ឡូងមី ប្រធានបទទី៣ ស្តីអំពីការប្រមូលសំណាកដីដើម្បីវិភាគសារធាតុចិញ្ចឹម ។