មហាសន្និបាតប្រចាំឆ្នាំ សហគមន៍កសិកម្ម ពន្លឺ សាមគ្គី កសិករ
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០១៩
220

ថ្ងៃ អង្គារ០៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក កែវ ចាន់តារ៉ា ការិយាល័យសហគមន៍កសិកម្មខេត្តប៉ៃលិនបានទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំ សហគមន៍កសិកម្ម ពន្លឺ សាមគ្គី កសិករ (ឃុំស្ទឹងត្រង់) តែមហាសន្និបាតត្រូវបានប្រកាសរំសាយ ដោយលើកធ្វើនៅពេលក្រោយ ដោយសារ សមាជិក Ac ចូលរួមមិនគ្រប់កូរុម ២/៣ គឺសមាជិកចូលរួមបានតែ៣៦ នាក់ នៃសមាជិកសរុប១១៧នាក់ នឹងម្យ៉ាងទៀតថ្នាក់ដឹកនាំសហគមន៍ចូលរួមចំនួន០៧នាក់ មិនទាន់បានធ្វើរបាយការណ៍សម្រាប់បង្ហាញសមាជិកនៅឡើយ។ និងលោក ពូល នុភារិទ្ធ មន្រ្តីការិយាល័យសហគមន៍កសិកម្មខេត្តប៉ៃលិនបាន សហការជាមួយ ពដអ ខេត្តប៉ៃលិន ចុះទៅជួយត្រួតពិនិត្យ ឯកសារ បញ្ជីស្នាម សហគមន៍ កសិកម្មចំរើនផលបរតាំងស៊ូ ដើម្បីត្រៀមរៀបចំមហាសន្និបាតប្រចាំឆ្នាំនៅពេលខាងមុខ ដែលមានថ្នាក់ដឹកនាំAcចូលរួមចំនួន០៤រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter