នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ថ្ងៃព្រហស្បតិ៍០៩រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៩ ការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តប៉ៃលិន បាបសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បើកវគ្គបំពាក់ បំប៉នស្តីពីការធ្វើបច្ចុប្បន្នភាពស្ថាបន័ និងភ្នាក់ងារផ្សព្វផ្សាយ ក្រោមអធិបតីភាព លោក អ៊ឹម សុភឿនអនុ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនដោយមាន មន្រ្តីចូលរួមថ្នាក់ ស្រុក/ក្រុង ចំនួន០៤រូប និង ការិយាល័យជំនាញថ្នាក់ខេត្ត០៨ រូប និងនាយកដ្ឋាន០៣រូប។ សិក្ខាកាមចូលរួមសរុបចំនួន ១៥រូប ស្រ្តី ២រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម