ថ្ងៃចន្ទ១៤រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែមីនា ឆ្នាំ២០១៩ លោក អនុប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានដឹក នាំថ្នាក់ដឹកនាំសហគមន៍កសិកម្មខេត្តប៉ៃលិន ចំនួន០៣សហគមន៍ ក្នុងនោះ មាន៖ សហគមន៍កសិកម្ម រស្មីភូមិរោងចក្រ សហគមន៍កសិកម្មស្ទឹងកាច់សាមគ្គី សហគមន៍កសិកម្ម រស្មីភ្នំខៀវ ចូលរួមវេទិការប្រកួតប្រជែង សហគន៍កសិកម្មឆ្នើម ដែលមានការអញ្ជើញបើកកម្មវិធីដោយឯកឧត្តម ម៉ម អំណត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការ ចូលរួមដោយ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយដ្ឋានកសិកម្ម ថ្នាក់ដឹក នាំនាយកដ្ឋានពាក់ពន្ឋ មន្ទីរ និងសហគមន៍កសិកម្ម២៥រាជធានីខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម