នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិម ថ្ងៃពុធ០១កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៩ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តប៉ៃលិន បានសហការណ៍ ជាមួយការិយាល័យ និតិកម្មនិងដោះ ស្រាយវិវាទសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍កសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីសហគមន៍កសិកម្ម ដល់អជ្ញាធរមូល ដ្ឋាន មន្រ្តីពាក់ពន្ធ័ និងថ្នាក់ដឹកនាំ សហគមន៍កសិកម្ម ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥៥នាក់ ស្រី១២នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាពលោកប្រធានមន្ទីរ លោក ស៊ឹម បូរ៉ាមី ប្រធានការិយាល័យ នីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងលោកស្រី មាស សំណាង អភិបាលរងក្រុងប៉ៃលិន។ការិយាល័យបានចែកសៀវភៅ គោលការណែនាំស្តីពី ការប្រកបមុខ របរឥណទាន, ការប្រកបមុខរបរទីផ្សារ និងមុខរបរប្រើប្រាស់រួមដល់ សហគមន៍កសិកម្មចំនួន២៣សហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម