មហាសន្និបាតប្រចាំឆ្នាំលើកទី០៨របស់សហគមន៍កសិកម្ម សាមគ្គីភូមិថ្មីភ្នំខៀវ
ចេញ​ផ្សាយ ១៨ មីនា ២០១៩
227

នៅថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ខែមីនាឆ្នាំ២០១៩ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងរួមដំណើរដោយលោក កែវ ចាន់តារ៉ា ប្រធានការិយាល័យ បានទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី០៨របស់សហគមន៍កសិកម្ម សាមគ្គីភូមិថ្មីភ្នំខៀវ ស្ថិតនៅភូមិ ថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលមានសមាជិកចូលរួមចំនួន ៥៦នាក់ ស្រី២៧នាក់។ សហគមន៍បានអនុម័ត កែប្រែការបែងចែកប្រាក់ចំណេញ និងអនុមត័លើ ការគ្រប់គ្រងនិងប្រើប្រាស់រថយន្តរបស់សហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter