មហាសន្និបាតប្រចាំឆ្នាំលើកទី០៨ របស់សហគមន៍កសិកម្ម អូរអិលមហាសាមគ្គី
ចេញ​ផ្សាយ ១៨ មីនា ២០១៩
233

នៅព្រឹក ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩ លោក កែវ ចាន់តារ៉ា ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តប៉ៃលិន បានទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី០៨ របស់សហគមន៍កសិកម្ម អូរអិលមហាសាមគ្គី ស្ថិតនៅភូមិ អូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានសមាជិកចូលរួមចំនួន ១២៤នាក់។ សហគមន៍បានអនុម័ត

១-ពង្រីកមុខរបរថ្មីបន្ថែម គឺចិញ្ចឹមគោយកសាច់។

២-ផ្តល់ប្រាក់លើកទឹកចិត្តពិសេសដល់ហិរញ្ញឹក មួយខែចំនួន ១០ម៉ឺនរៀល។

៣-អនុមត័បញ្ចូលសមាជិកថ្មីចំនួន១១នាក់។

៤-អនុមត័កែប្រែអត្រាការប្រាក់ សម្រាប់មុខរបរឥណទាន។ និងពេលរសៀល បានទៅជួយពិនិត្យ និងធ្វើរបាយការណ៍ហិរញ្ញ្វត្ថុ ជូនសហគមន៍កសិកម្ម សាមគ្គីភូមិថ្មីភ្នំខៀវ ស្ថិតនៅភូមិ ថ្មី សង្កាត់ទួលល្វាក្រុងប៉ៃលិន ដែលមាន ថ្នាមេដឹកនាំ សហគមន៍ចូលរួមចំនួន០៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter