ពិធីបិទ សន្និបាតបូកសរុបការងារកសិកម្ម ឆ្នាំ២០១៨ និង២០១៩
ចេញ​ផ្សាយ ១៨ មីនា ២០១៩
250

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩លោក សាយ សុផា ប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល លោកប្រធានការិយាល័យ ផែនការគណនេយ្យ និងលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួម ពិធីបិទ សន្និបាតបូកសរុបការងារកសិកម្ម យ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃ គណអភបាលខេត្ត ឯកឧត្តម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ដៃគូអភិវឌ្ឍវិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិនិងមន្រ្តីរាជការក្រោមឱវាទប្រមាណ៥០០នាក់។ សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០ មានរយ:ពេល ០២ថ្ងៃកន្លះ គឺចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដែលការរៀបចំ ពិធីបើកសន្និបាតឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតី។អង្គសន្និបាតពិភាក្សាទៅលើប្រធានបទទាំង៤: ប្រធានបទទី១: តើត្រូវរៀបចំប្រព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវ និងបន្លែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រយ៉ាងដូចម្តេច ដើម្បីបង្កើនផលិតភាព បញ្ចុះថ្លៃដើម បង្កើនគុណភាព ធានាសុវត្ថិភាព និងមានការប្រកួតប្រជែង? ប្រធានបទទី២: តើត្រូវរៀបចំប្រព័ន្ធខ្សែច្រវាក់ផលិតកម្មសត្វ និងហេដ្ឋារចនាសម្ព័នគាំទ្រយ៉ាងដូចម្តេច ដើម្បីធានាការផ្គត់ផ្គង់សម្រាប់តម្រូវការក្នុងស្រុក និងពង្រីកលទ្ធភាពនៃការនាំចេញ ដោយគិតគូរលើគុណភាព សុវត្ថិភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច។ ប្រធានបទទី៣: តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យសហគមន៍នេសាទ មានដំណើរការប្រកបដោយប្រសិទ្ធភាព? ប្រធានបទទី៤: តើត្រូវរៀបចំគោលនយោបាយលើកទឹកចិត្តការវិនិយោគលើចម្ការឈើដាំ និងទស្សនៈវិស័យអនាគតកៅស៊ូធម្មជាតិកម្ពុជាយ៉ាងដូចម្តេច? ។

ចំនួនអ្នកចូលទស្សនា
Flag Counter