នៅព្រឹកថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ការិយាល័យវិស្វកម្មកសិកម្ម មានលោក ស៊ាន ញ៉នប្រធានការិយាល័យវិស្វកម្មកសិកម្ម និង លោក ទង សនមន្រ្តីការិយាល័យវិស្វកម្មកសិកម្មបានចុះសិក្សាពិនិត្យមើលការផលិតកែឆ្នៃបច្ចេកទេសគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មមុននិងក្រោយប្រមូលផល នៅក្នុងស្រុកសាលាក្រៅ ដើម្បីជួយផ្ដល់ការណែនាំអោយបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេសធ្វើអោយអ្នកប្រើប្រាស់មានសុវត្ថិភាពនិងគុណភាពល្អលើការងារកសិកម្ម ។ ១-រោង ជាង លោក ប៊ូ តុលា នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ - ជួសជុលត្រាក់ទ័រនិងគោយន្ត និងផ្សារដែក (កែឆ្នៃឧបករណ៍កសិកម្មគ្មាន) ២- រោងជាងសិប្បកម្ម លោក យ៉ែម សុខវឿន នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ - កែឆ្នៃឧបករណ៍ធុងបាញ់ថ្នាំ (បំពាក់ដោយត្រាក់ទ័រ - កែឆ្នៃម៉ាសីនបាញ់ថ្នាំស្មៅចល័ត(បំពាក់ដោយត្រាក់ទ័រនិងគោយន្ត) ៣- រោងជាង លោក ភួន សុខដា នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ - ជួសជុលត្រាក់ទ័រគ្រប់ធុន(គ្រប់ប្រភេទ) - នៅពេលខាងមុខគាត់មានគំនឹតរៀបចំនិងកែឆ្នៃឧបករណ៍ប្រមូលផលពោត(បំពាក់ដោយត្រាក់ទ័រ)ប៉ុន្តែខ្វះថវិកា ៤- រោងជាង លោក ធា រឹន នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ - ជួសជុលគោយន្តកសិកម្មនិងផ្សារដែក កែឆ្នៃឧបករណ៍កសិកម្មគ្មាន ។ ខ - ខ្ញុំបានចុះសិក្សានិងប្រមូលទិន្នន័យចំពោះម៉ាសីនច្រូតស្វ័យប្រវត្តិ(ឬម៉ាសីនកំបៃ) ១-ជាមធ្យមច្រូតក្នុងមួយថ្ងៃប្រមូលស្រូវបានចំនួន៣-៤ហិចតា សម្រាប់ស្រូវប្រាំង ២- ជាមធ្យមច្រូតក្នុងមួយថ្ងៃប្រមូលផលស្រូវបានចំនួនផ្ទៃ៣-៤ហិចតា សម្រាប់ស្រូវវស្សា ។