ថ្ងៃអង្គារ ០៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ការិយាល័យវិស្វកម្មកសិកម្មបានចុះសិក្សាពិនិត្យមើលការផលិតកែឆ្នៃបច្ចេកទេសគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មមុននិងក្រោយប្រមូលផល នៅក្នុងក្រុងប៉ៃលិន ដើម្បីជួយផ្តល់ការណែនាំអោយបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេសធ្វើអោយអ្នកប្រើប្រាស់មានសុវត្ថិភាពនិងគុណភាពល្អលើការងារកសិកម្ម ។ ១/រោងជាង សិប្បកម្មឈ្មោះដុសថៃនៅភូមិអូរច្រាកណ្ដាលសង្កាត់ទួលល្វាក្រុងប៉ៃលិន បានផលិតកែឆ្នៃឧបករណ៍កសិកម្ម - ឧបករណ៍ដាំពោត(ធុងដាំពោត)បំពាក់ដោយត្រាក់ទ័រ - ផាលភ្ជួរ(នង្គ័លត្រាក់ទ័រ) - ជួសជុលឧបករណ៍បំពាក់ត្រាក់ទ័រ ផ្សារនិងក្រឡឹងដែក ដែលជាតម្រូវលើការងារកសិកម្ម។ ២/រោងជាង សិប្បកម្មលោកម៉ាន រ៉េតនៅភូមិអូរពឺត សង្កាត់ ទួលល្វា ក្រុងប៉ៃលិន។ - ឧបករណ៍ដាំពោត(ធុងដាំពោត)បំពាក់ដោយត្រាក់ទ័រ - ផាលភ្ជួរ(នង្គ័លត្រាក់ទ័រ) -ឧបករណ៍កាត់ស្មៅបំពាក់ដោយត្រាក់ទ័រ - ឧបករណ៍លើករងដាំដំឡូងមី(បំពាក់ដោយត្រាក់ទ័រ) -ជួសជុលត្រាក់ទ័រ ផ្សារនិងក្រឡឹងដែក -បានផលិតតៅដាក់ដំឡូងមីយកទៅហាល (បំពាក់ដោយត្រាក់ទ័រ) - មានដាក់លក់ត្រាក់ទ័រគូបូតា១គ្រឿងកម្លាំង៧០សេះ ។ ៣/រោងជាងលោកឈឹម សឺត នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន - បានកែឆ្នៃគោយន្តត្រាក់ទ័រ១គ្រឿងនិងជួសជុលគ្រឿងកសិកម្ម ។ ៤/រោងជាង សិប្បកម្មលោក ស្រេង ស៊្រន នៅភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិន បានផលិតកែឆ្នៃ - ឧបករណ៍ដាំពោត(ធុងដាំពោត)បំពាក់ដោយត្រាក់ទ័រ - ផាលភ្ជួរ(នង្គ័លត្រាក់ទ័រ) ឧបករណ៍លើករងដាំដំឡូងមី(បំពាក់ដោយត្រាក់ទ័រ) - ឧបករណ៍កាត់ស្មៅ(បំពាក់ដោយត្រាក់ទ័រ) ផ្សារនិងជួសជុលលក់គ្រឿងបន្លាស់ឧបករណ៍កសិកម្ម ។ ផលិតផលដែលផលិតកែឆ្នៃបានលក់ចេញនៅក្នុងខេត្តនិងលក់ចេញទៅក្រៅខេត្តសម្រាប់លើការងារកសិកម្ម ។