មហាសន្និបាតប្រចាំឆ្នាំលើកទី០៨ របស់សហគមន៍ កសិកម្ម ចម្រុះស្ទឹងកាច់ជឿនលឿន
ចេញ​ផ្សាយ ១៨ មីនា ២០១៩
232

ថ្ងៃចន្ទ ០៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយលោក អឹម សុភឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក កែវ ចាន់តារ៉ា ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តប៉ៃលិន បានចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី០៨ របស់សហគមន៍ កសិកម្ម ចម្រុះស្ទឹងកាច់ជឿនលឿន ស្ថិតនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានសមាជិក សមាជិការសហគមន៍ចូលរួមចំនួន ១៣៧ នាក់ ស្រី៩៤ នាក់ និងមានភ្ញៀវកិត្តិយសពីសំណាក់ - លោកធម្មបណ្ឌិត ហេង មុន្នីចិន្តានាយកអង្គការ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជា -លោក ណុប ពោល នាយកអង្គការ ពដអ សាខាខេត្តប៉ៃលិន និងលោក ធុន តាន ជាសហការី -តំណាងសហគមន៍កសិកម្មក្នុងខេត្តចំនួន០៤សហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter