វគ្គពង្រឹងតាមដានការអនុវត្ត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៨ មីនា ២០១៩
177

ថ្ងៃព្រហស្បតិ៍ ០២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅថ្ងៃទី ការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តប៉ៃលិន បានសហការណ៍ ជាមួយការិយាល័យ និតិកម្មនិងដោះស្រាយវិវាទសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍កសិកម្ម បានរៀបចំវគ្គពង្រឹងតាមដានការអនុវត្ត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីសហគមន៍កសិកម្ម ដល់សហគមន៍កសិកម្មចំនួន05សហគមន៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន 10នាក់ ស្រី02នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត។ សហគមន៍កសិកម្ម ដែលបានចូលរួមមាន÷ ១-សហគមន៍កសិកម្ម ប៉ៃលិនពន្លឺថ្មី ២-សហគមន៍កសិកម្ម ទួលល្វាសាមគ្គីអមតៈ ៣-សហគមន៍កសិកម្ម សាមគ្គីភូមិថ្មីភ្នំខៀវ ៤-សហគមន៍កសិកម្ម ចម្រុះស្ទឹងកាច់ជឿនលឿន ៥-សហគមន៍កសិកម្ម សាមគ្គីស្ទឹងកាច់

ចំនួនអ្នកចូលទស្សនា
Flag Counter