សន្និបាតបូកសរុបការងារសហគមន៍កសិកម្ម សាមគ្គី បរហ៊ុយជើងត្បូង លើកទី៧ ឆ្នាំ២០១៨
ចេញ​ផ្សាយ ២៧ មីនា ២០១៩
210

ថ្ងៃអង្គារ០៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក បាទ កែវ ចាន់តារ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តប៉ៃលិន បានចូលរួមកម្មវិធីមហាសន្និបាតបូកសរុបការងារប្រចាំលើកទី៧ ឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់សហគមន៍កសិកម្ម សាមគ្គី បរហ៊ុយជើងត្បូង  ស្ថិតនៅ ភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលសមាជិកសហគមន៍ ចូលរួមសរុបចំនួន៩៥នាក់ នៃសមាជិកសរុប ១០៥នាក់ និងភ្ញៀវកិត្តិយសអញ្ជើញចូលរួមចំនួន ០៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter