យុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ចេញ​ផ្សាយ ២៨ មីនា ២០១៩
218

ថ្ងៃពុធ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោក សាយ សុផាតប្រធានមន្ទីរបានដឹកនាំមន្រ្តី០២ ចូលរួមកម្មវិធីយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋខ្មែរពាក់មួកសុវត្ថិភាពរាល់ពេលធ្វើចរាចរណ៍លើដងផ្លូវ ស្ថិតក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន និងឯកឧត្តម ហុក សុផល អភិបាលខេត្តប៉ៃលិនស្តីទី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សសយក យុវជនកាកបាទក្រហម យុវជនកាយារឹទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៥០០នាក់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter