ថ្ងៃអង្គារ០៥កើត ខែ ចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៩ លោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបុសុព្យាបាលបានដឹកនាំមន្ត្រី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមសហការដោយមេភូមិភ្នាក់ងារសុខភាពសត្វឃុំនិងភូមិ ចុះចាក់វ៉ាក់សារទឹក និងអ៊ុតក្តាមគោក្របី នៅភូមិ ព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្ត បានចុះចាក់វ៉ាក់សាំងសារទឹក ១៤៥ក្បាល និងវ៉ាក់សាំងអ៊ុតក្តាម ១០៥ក្បាល (សត្វសរុបក្នុងភូមិមាន២៩៥ក្បាល) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម