ថ្ងៃសៅរ៍៨រោចខែ ចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៩ លោក ម៉ាង សំណាង មន្រ្ដីការិ.កសិកម្មស្រុកសាលាក្រៅ បានសហការណ៍ជាមួយមជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវះខេត្តប៉ៃលិន ដើម្បីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការផលិតមេជីធម្មជាតិ ដែលមានខ្លឹមសារដូចខាងក្រៅម៖ ១.របៀបធ្វើមេជី ២.របៀបផ្សំជីលាមកសត្វ ៣.របៀបផ្សំជីសម្រាប់យកមើម និងយកស្លឹក ៤.របៀបផ្សំជី និងថ្នាំពុលពីធម្មជាតិ ៥.វិធីផ្សំជី និងថ្នាំកំចាត់ក្រា។ ស្ថិតនៅក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានសិក្ខាកាមចូលរួមចំនួន ២៥រូបស្រី១១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម