សិក្ខាសាលាផ្លាសប្តូបទពិសោធន៍លើការងារគ្រប់គ្រងសហគមកសិកម្មនិងការភ្ជាប់ទំនាក់ទំនងធុរកិច្ចសហគមន៍កសិកម្មជាមួយវិស័យឯកជន
ចេញ​ផ្សាយ ០១ ឧសភា ២០១៩
270

ថ្ងៃអង្គារ១១រោចខែ ចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៩ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានចូលរួមបើកវគ្គ សិក្ខាសាលាផ្លាសប្តូបទពិសោធន៍លើការងារគ្រប់គ្រងសហគមកសិកម្មនិងការភ្ជាប់ទំនាក់ទំនងធុរកិច្ចសហគមន៍កសិកម្មជាមួយវិស័យឯកជន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលរៀប ចំដោយការិយាល័យអភិវឌ្ឍន៍ សហគមន៍កសិកម្មខេត្តប៉ៃលិន មាន សមាសភាពចូលរួមសរុប ចំនួន៥៦នាក់ ស្រី ០៩នាក់ គាំទ្រដោយថវិកា កម្មវិធី របស់មន្ទីរ។ លទ្ឌផលសិក្ខាសាលា ១-បានពិភាក្សាក្រុមកំណត់នូវបញ្ហាប្រឈមរបស់សហគមន៍,ដំណោះស្រាយ និងសំណូមពរ។ ២-ផ្សព្វផ្សាយពីគោលការណ៍ ឥណទានសម្រាប់សហគមន៍ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជប៉ុន។ ៣-បង្ហាញពីបច្ចេកទេសក្នុងការប្រើប្រាស់ជី (ជីដែលសហភាពបាននាំចូលមកផ្គត់ផ្គង់)។ ៤-ផ្សព្វផ្សាយពីគម្រោងគាំទ្រវិស័យកសិកម្ម របស់ក្រុមហ៊ុនអាគ្រីបាឌី ៥-ផ្សព្វផ្សាយពីវិធានការគ្រប់គ្រងជម្ងឺ ម៉ូសាអិច និងជម្ងឺ វិចឈីប្រូម លើដំណាំដំឡូងមី ៦-ផ្សព្វផ្សាយ ពីផលិតកម្មកសិកម្ម តាមកិច្ចសន្យា

ចំនួនអ្នកចូលទស្សនា
Flag Counter