វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់កសិករចិញ្ចឹមមាន់ នៅអូរស្ងួត
ចេញ​ផ្សាយ ២២ ឧសភា ២០១៩
219

ថ្ងៃសុក្រ០៧កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ១០ខែ ឧសភា ឆ្នាំ២០១៩ លោក ស៊ុយ មន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត ប៉ៃលិន  បានចូលរួមសហការណ៍ ជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់កសិករចិញ្ចឹមមាន់ នៅអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កសិករចូលរួមចំនួន ២០នាក់ ស្រី ១៥ នាក់ ។ ប្រធានបទបណ្តុះបណ្តាលរួមមាន៖ 1-ការរៀបចំទ្រុងចិញ្ចឹមមាន់ 2-ការជ្រើសរើសពូជ 3-ចំណី និងការផ្តល់ចំណីមាន់ 4-ជំងឺសំខាន់ៗ ដែលបង្ករបញ្ហាដល់ការចិញ្ចឹមមាន់ 5-វ៉ាក់សាំង និងការប្រើប្រាស់វ៉ាក់សាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter