ប្រជុំមន្រ្តីបច្ចេកទេសដើម្បីពិភាក្សា រវិធានការ និងដោះស្រាយ លើបញ្ហាដំណាំដែលមានការប៉ះពាល់និងខូចខាតក្នុងខេត្តប៉ៃលិន
ចេញ​ផ្សាយ ២២ ឧសភា ២០១៩
241

ថ្ងៃអង្គារ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនដឹកនាំដោយ លោក​ សាយ សុផាត  ប្រធានមន្ទីរបាន​ធ្វើការរៀបចំប្រជុំមន្រ្តីបច្ចេកដើម្បីពិភាក្សា រកវិធានការដោះស្រាយ លើដំណាំដែលមានការប៉ះពាល់និងខូចខាតក្នុងខេត្តប៉ៃលិន។ ក្នុងឆ្នំានេះកសិករដាំពោតក្នុងខេត្ត ប៉ៃលិន  បានជួបនិងគ្រោះរាំងស្ងួត និងដង្កូវស៊ី រូងដើម ធ្វើអោយមានការប៉ះពាល់ និងខូចខាតដំណាំរបស់កសិករ ជាច្រើនហិកតា ក្នុងនោះផង ដែរលោកប្រធានមន្ទីរបានចេញ បញ្ជាអោយមន្រ្តីជំនាញកសិកម្ម ខេត្ត សហការជាមួយ មន្រ្តីកសិកម្ម ស្រុក ក្រុង ចុះទៅ ពិនិត្យតាមដានមើដើម្បីធ្វើការវាយតម្លែផ្ទៃដីដែលប៉ះពាល់ និងរកវិធីសាស្រ្តទប់ស្កាត់ ការពារជាបន្ទាន់ជូនកសិករក្នុងខេត្តប៉ៃលិន ។

ចំនួនអ្នកចូលទស្សនា
Flag Counter