ថ្ងៃសុក្រ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគន៍កសិកម្មខេត្តប៉ៃលិនបានចូលរួមសម្របសម្រួល សិក្ខាសាលាឆ្លុះបញ្ចាំងពីការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មក្នុងខេត្តប៉ៃលិន នៅមន្ទីរកសិកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលរៀបចំដោយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឃន៍សាខាខេត្តប៉ៃលិន ដោយមានសហគមន៍កសិកម្មចូលរួមចំនួន១៧ សិក្ខាកាមសរុប ៤០នាក់ ស្រី១០នាក់។ សិក្ខាសាលាបានពិភាក្សាពីចំណុចខ្វះខាត និងចំណុចកែលម្អរសម្រាប់ការធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន និងការិយាល័យបាន បានបង្ហាញបន្ថែមពីនិតិវិធីក្នុងជំហ៊ានទាំង5 ស្តីពីការរៀបចំមហាសន្និបាតប្រចាំឆ្នាំ -ការត្រៀមរៀបចំមុនពេលមហាសន្និបាត -កំឡុងពេលដំណើរការមហាសន្និបាត -កិច្ចការត្រូវធ្វើក្រោយមហាសន្និបាត ការិយាល័យក៏បានបង្ហាញពីរបៀបប្រើប្រាស់គេហទំពរ របស់ នាយកដ្ឋាន និងគេហទំពរ របស់បណ្ណាល័យសាស្រ្តកសិកម្មផងដែរ និងបានចែកឯកសារដែលអង្គកាJICA ផ្តល់អោយការិយាល័យ ជូនដល់សហគមន៍កសិកម្មទាំង17 ដែលក្នុងមួយសហគមន៍ចំនួន១៦ច្បាប់។