កសិករខេត្តប៉ៃលិនទទួលរងផលប៉ះពាល់ដោយគ្រោះរាំស្ងួត និងសត្វល្អិតបំផ្លាញ
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
1,374

ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៩ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្ដប៉ៃលិន បានដឹកនាំ មន្ត្រីជំនាញ ចុះពិនិត្យត្រួតពិនិត្យដំណាំរបស់កសិករក្នុងខេត្តបប៉ៃលិនដែលរងផលប៉ះពាល់ដោយគ្រោះគ្រោះរាំស្ងួត និងសត្វល្អិតបំផ្លាញ និងចែកថ្នាំកសិកម្ម កំចាត់ដង្កូវ និងពីងពាងក្រហម លើដំណាំពោតក្រហម និងដំណាំដំឡូងមី ចំនួន ៥៦ដប ជូនដល់កសិករដែលរងគ្រោះចំនួន ២៨គ្រួសារ ស្ថិតនៅភូមទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ រហូតមកដល់ពេលនេះដំណាំពោតក្រហមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិនរងការចូចខាត អស់ចំនួន៦៣៦០,៣ហិចតា លើផ្ទៃដីដាំដុះសរុបចំនួន ៧០៦៧ហិចតា ស្មើនឹង៩០% ។ ចំណែកដំណាំដំឡូងរងការខូចខាតចំនួន ១២៦៣៣ហិចតា លើផ្ទៃដីដាំដុះសរុបចំនួន ៤២១១០ហិចតា ស្មើនឹង ៣០%។

ចំនួនអ្នកចូលទស្សនា
Flag Counter