ចុះពិនិត្យស្ថានភាពសត្វល្អិតបំផ្លាញលើដំណាំស្រូវ របស់លោក សួស ណុប នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ
ចេញ​ផ្សាយ ០៩ កក្កដា ២០១៩
359

ថ្ងៃអង្គារ ៨ កើតខែអាសាឍឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងាររបស់ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្តប៉ៃលិន បានសហការជាមួយ លោក ម៉ាង សំណាង មន្រ្ដីការិយាល័យកសិកម្មស្រុកសាលាក្រៅ ចុះពិនិត្យស្ថានភាពសត្វល្អិតបំផ្លាញលើដំណាំស្រូវ របស់លោក សួស ណុប នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។ បើយោងតាមរបាយការណ៍របស់មន្រ្ដីការិ.កសិកម្មស្រុកសាលាក្រៅ ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៩ បានលើកឡើងថា ដំណាំស្រូវចំនួន ០៨ ហិកតា របស់កសិករដែលមានឈ្មោះនិងទីតាំងខាងលើ ត្រូវបានទទួលរងនូវការបំផ្លាញពីសត្វល្អិតចង្រៃ(ដង្កូវមូរស្លឹក)។ មកដល់ពេលនេះក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្ដែងផ្ទាល់ ឃើញថា ដំណាំស្រូវដែលទទួលរងការបំផ្លាញនោះ មានសភាពល្អប្រសើរឡើងវិញហើយ ដោយសារមានការអន្ដរាគមន៍នូវបច្ចេកទេស និងការប្រើប្រាស់ថ្នាំពុលកសិកម្មបានសមស្រប និងទាន់ពេលវេលា ពីមន្រ្ដីកសិកម្មស្រុកសាលាក្រៅ។ ដូច្នេះជាលទ្ធផលគឺបានស្រោចស្រង់ឡើងវិញប្រមាណជាង ៩០% នៃផ្ទៃដី០៨ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter