ថ្ងៃពុធ ៩ កើតខែអាសាឍឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៩ លោក ផុន មិថុនា អនុប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម ខេត្តប៉ៃលិន បានដឹកនាំមន្រ្តី ចុះពិនិត្យស្ថានភាពដង្កូវហ្វូង(Fall armyworm ) ស៊ីដំណាំពោតរបស់កសិករនៅភូមិ ក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ ជាលទ្ធផលឃើញថា កសិករចំនួន ១៨ គ្រួសារ មានផ្ទៃដីដាំដុះដំណាំពោតសរុបចំនួន ៧៤.៥ ហិកតា ត្រូវទទួលរងការបំផ្លាញពីពពួកដង្កូវហ្វូង(Fall armyworm)។ លោកស្រី លឹម សុភាព ប្រធានសហគមន៍កសិកម្មរតនៈក្រចាប់មានជ័យ បានធ្វើសំណើសុំដល់មន្ទីរកសិកម្មខេត្ដប៉ៃលិន មេត្ដាជួយអន្ដរាគមន៍អោយបានទាន់ពេលវេលាផង ដោយសារការបំផ្លាញនេះមានសភាពឆាប់រហ័ស ហើយធ្ងន់ធ្ងខ្លាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម