ថ្ងៃព្រហស្បតិ៍ ១០ កើតខែអាសាឍឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដប៉ៃលិន បានដឹកនាំមន្រ្ដីជំនាញមាន ចុះអន្ដរាគមន៍លើបញ្ហាដង្កូវហ្វូងប្រភេទថ្មី(Fall armyworm) ស៊ីបំផ្លាញដំណាំពោតក្រហម នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិននិងបាន ផ្ដល់ថ្នាំពុលកសិកម្មចំនួន៣០ដប ជូនដល់កសិករចំនួន១៨គ្រួសារ លោកក៏បានលើកឡើងបន្ថែមពីបញ្ហាទៅលើកត្ដាចង្រៃ(ពពួកដង្កូវហ្វូងស៊ីពោត)ព្រមទាំងបានផ្ដល់ជាវិធីសាស្រ្ដក្នុងការគ្រប់គ្រង និងកំចាត់ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម