ចុះអង្កេត តាមដាមវាយតម្លៃ និងធ្វើបចច្ចុប្បន្នភាពទិន្នន័យសហគមន៍កសិកម្ម ដល់កន្លែងស្នាក់ការសហគមន៍ នៅក្នុងឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ បានចំនួន ០៨ សហគមន៍
ចេញ​ផ្សាយ ២៣ កក្កដា ២០១៩
176

ថ្ងៃសុក្រ ១០ កើតខែអាសាឍឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩

លោក សាំង ភារុណ អនុប្រធានការិយាល័យ និងលោក សៅ កុសល មន្រ្តីកិច្ចសន្យាបានចុះអង្កេត តាមដាមវាយតម្លៃ និងធ្វើបចច្ចុប្បន្នភាពទិន្នន័យសហគមន៍កសិកម្ម ដល់កន្លែងស្នាក់ការសហគមន៍ នៅក្នុងឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ បានចំនួន ០៨ សហគមន៍គឺមានដូចជា ១. សហគមន៍កសិកម្មអូរអណ្ដូងសាមគ្គីមានជ័យ មានសមាជិកចូលរួម០៥នាក់ ស្រ្តី០២នាក់ ២. សហគមន៍ស្ទឹងកាច់ជឿនលឿន មានសមាជិកចូលរួម០៦ នាក់ ស្រ្តី ០២នាក់ ៣. សហគមន៍កសិកម្មអូរចិតប្រាំជើងភ្នំកូនដំរី មានអ្នកចូលរួម ០៧នាក់ ស្រ្តី០នាក់ ៤. សហគមន៍កសិកម្មអូរទឹកភ្លាវសែនជ័យ មានសមាជិកចូលរួម០៩នាក់ស្រ្តី០នាក់ ៥. សហគមន៍ស្ទឹងកាច់សាមគ្គី មានអ្នកចូលរួម០៧នាក់ ស្រ្តី០១នាក់ ៦. សហគមន៍អូរអិលមហាសាមគ្គីមានជ័យ មានសមាជិកចូលរួម០៧នាក់ ស្រ្តី០១នាក់ ៧. សហគមន៍ផ្សារព្រុំរុងរឿង មានសមាជិកចូលរួម ៥នាក់ ស្រ្តី០នាក់ ៨. សហគមន៍សាមគ្គីបឹងព្រលឹតទឹកចេញ (មិនមានអ្នកចូលរួម) សរុបថ្នាក់ដឹកនាំសហគមន៍ចូលរួមសរុប៣៤នាក់ និងស្រ្តី ០៦នាក់ +លទ្ឋផលទទួលបាន បន្ទាប់ពីបានចុះអង្កេតនិងវាយតម្លៃរួចមកឃើញថា៖ - ថ្នាក់ដឹកនាំសហគមន៍មិនសូវមានកិច្ចសហការណ៍គ្នាល្អ និងមិនសូវយល់ពីគោលការណ៍ និងច្បាប់ស្តីសហគមន៍ -គ្មានអ្នកកត់ត្រាសាច់ប្រាក់ត្រឹមត្រូវច្បាស់លាស់ -សមាជិកតាមសហគមន៍ មានការថយចុះ -ក្រុមប្រឹក្សាភិបាលមិនសូវសហកាណ៍ -ក្នុង០៨សហគមន៍ មិនបានធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៨ ចំនួន០៤សហគមន៍ និងបិទបញ្ជីមិនបានទាន់ពេលវេលា -ក្រុមប្រឹក្សាភិបាលមិនមានវិធានការក្នុងការដោះស្រាយបញ្ហាផ្សេងៗ -បេឡាករមិនបានធ្វើបច្ចុប្បន្នភាពលើគណនីធនាគារទាំងអស់ -ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មអូរចិតប្រាំជើងភ្នំកូនដំរី មិនទទួលប្រាក់ពីសមាជិកក្នុងកាតសងប្រាក់កម្ចី។ -សមាជិកដែលខ្ចីប្រាក់ពីសហគមន៍ ភាគច្រើនមិនបានសងត្រឡប់វិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter