ថ្ងៃចន្ទ ១៤ កើតខែអាសាឍឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៩
លោក ខៀវ សុថុន ប្រធានការិយាល័យ បានដឹកនាំ មន្ត្រី និងមន្ត្រីកិច្ចសន្យា ចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាតដ្ឋាន និងបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូសត្វដើម្បីការពាទប់ស្កាត់ជម្ងឺប៉េស្តជ្រូកអាហ្រ្វិក នៅទីសត្តឃាតដ្ឋានសាលាក្រៅ និងសត្តឃាតដ្ឋានក្រុងប៉ៃលិន និងបានបន្តចុះត្រួតពិនិត្យសុខភាពសត្វនៅទីសត្តឃាតដ្ឋានក្រុងប៉ៃលិន និងពិនិត្យសុខភាព និងលិខិតដឹកជញ្ជូនជ្រូករបស់ក្រុមហ៊ុនស៊ី ភី ជាលទ្ធផលសត្វមានសុខភាពប្រក្រតីធម្មតា ហើយក្រុមហ៊ុន ស៊ី ភី ដឹកជ្រូកមកពីស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មកដាក់នៅស្តង់សាលាក្រៅចំនួន ៧ ក្បាល និងស្តង់ក្រុងប៉ៃលិនចំនួន ៦ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម