ថ្ងៃចន្ទ ១៤ កើតខែអាសាឍឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីជម្ងឺប៉េស្តជ្រូកអាហ្រ្វិក និងចាត់វិធានការពារទប់ស្កាត់ការឆ្លងរាលជម្ងឺ ដល់ក្រុមហ៊ុន ម្ចាស់សត្តឃាត អាជីវករ និងកសិករចិញ្ចឹមជ្រូក នៅសាលប្រជុំមន្ទីរកសិកម្ម ក្រោមអធិបតីភាព លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចូលរួមសរុបបានចំនួន ៣២ នាក់ ស្រី ៥នាក់ ។ និងមានធ្វើពិធីប្រគល់ទទួលមាស៊ីនបាញ់ថ្នាំចំនួន២គ្រឿង និងថ្នាំបាញ់សម្លាប់មេរោគ១ធុង ចំនុះ ២០លីត្រ ជាការឧបត្ថម្ភរបស់ក្រុមហ៊ុន ស៊ីខេវ៉ាយ អ៊ី ផ្តល់ជូនមន្ទីរកសិកម្ម សម្រាប់យកទៅប្រើប្រាស់ក្នុងការបាញ់សម្លាប់មេរោគការពារទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម