ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប៉ៃលិនបានចុះធ្វើជីវសុវត្ថិភាពនៅទីសត្តឃាតដ្ឋាន និងធ្វើលើមធ្យោបាយដឹកជញ្ជូនសត្វ ដើម្បីការពារទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅទីសត្តឃាតដ្ឋានក្រុងប៉ៃលិន ចុះត្រួតពិនិត្យសុខភាពសត្វនៅទីសត្តឃាតដ្ឋានក្រុងប៉ៃលិន និងពិនិត្យសុខភាព និងលិខិតដឹកជញ្ជូនជ្រូករបស់ក្រុមហ៊ុនស៊ី ភី ជាលទ្ធផលសត្វមានសុខភាពប្រក្រតីធម្មតា ហើយក្រុមហ៊ុន ស៊ី ភី ដឹកជ្រូកមកពីខេត្តបាត់ដំបង មកដាក់នៅស្តង់ សាលាក្រៅចំនួន ៥ ក្បាល និងស្តង់ក្រុងប៉ៃលិនចំនួន ២ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម