ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩ សកម្មភាពការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប៉ៃលិនបានចុះអនុវត្តមានដូចខាងក្រោម៖ ១-លោក ទ្រី គឹមសុន អនុប្រធានការិយាល័យ និងលោក គង់ រាប បានសហការការងារជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វចុះពិនិត្យដំណាំចំណីសត្វនៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន។ ២-លោក ស៊ុយ មន អនុប្រធានការិយាល័យ បានៈ -ចុះត្រួតពិនិត្យសុខភាពសត្វនៅទីសត្តឃាតដ្ឋានក្រុងប៉ៃលិន និងពិនិត្យសុខភាព និងលិខិតដឹកជញ្ជូនជ្រូករបស់ក្រុមហ៊ុនស៊ី ភី ជាលទ្ធផលសត្វមានសុខភាពប្រក្រតីធម្មតា ហើយក្រុមហ៊ុន ស៊ី ភី ដឹកជ្រូកមកពីខេត្តបាត់ដំបង មកដាក់នៅស្តង់ សាលាក្រៅចំនួន ៤ ក្បាល និងស្តង់ក្រុងប៉ៃលិនចំនួន ៧ក្បាល និងចុះធ្វើជីវសុវត្ថិភាពនៅទីសត្តឃាតដ្ឋាន និងធ្វើលើមធ្យោបាយដឹកជញ្ជូនសត្វ ដើម្បីការពារទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅទីសត្តឃាតដ្ឋានក្រុងប៉ៃលិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម