វគ្គបណ្ដុះ បណ្ដាលបច្ចេកទេសស្ដីពីការប្រើប្រាស់ ថែទាំជួសជុល គោយន្ត នៅភូមិភ្នំកុយ
ចេញ​ផ្សាយ ០១ សីហា ២០១៩
228

ថ្ងៃអង្គារ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យវិស្វកម្មកសិកម្ម បានបើកវគ្គបណ្ដុះ បណ្ដាលបច្ចេកទេសស្ដីពីការប្រើប្រាស់ ថែទាំជួសជុល គោយន្ត ដល់កសិករ រស់នៅក្នុង ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនរយៈពេលចំនួនពីរថ្ងៃ គឺនៅថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩។ គោលបំណងនៃវគ្គបណ្តុះបណ្តាល បច្ចេកទេសនេះគឺដើម្បីជួយ ឲ្យ កសិករដែលកំពង់ប្រើប្រាស់គ្រឿងយន្តកសិកម្ម គ្រប់ប្រភេទបម្រើការងារកសិកម្មយល់ដឹងអំពី៖ - បច្ចេកទេសប្រើប្រាស់ និងការថែទាំគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម - កាត់បន្ថយតម្លៃប្រើប្រាស់ និងជួសជុល - ចំណេញពេលវេលា និងចំណេញថវិកា ក្នុងការប្រើប្រាស់ និងជួសជុល - បង្កើនការយល់ដឹង អំពីសុវត្ថិភាពពលកម្ម - វគ្គសិក្សានេះមានសិក្ខាកាមចូលរូមរៀនសូត្រសរុបចំនួន៤០នាក់ ស្រ្តីចំនួន០៦នាក់មកពី៖ - ភូមិភ្នំកុយ ១៩នាក់ ស្រ្តី ០២នាក់ - ភូមិសំបូរ០៩នាក់ ស្រ្តី ០១នាក់ - ភូមិភ្នំស្ពង់០៨នាក់ - ភូមិទំនប់ ០៤នាក់ ស្រ្តី ០៣នាក់ ក្នុងពែលរៀនសូត្រផ្នែកទ្រឹស្តីនេះ សិក្ខាកាមបានខិខំស្តាប់គ្រូឧទេ្ទសនាមយ៉ាង យកចិត្តទុកដាក់និងបានចូលរួមមតិសាកសួរដេញដោលពីបញ្ហាផ្សេងៗជាច្រើនដែលទាក់ទង នឹង ចម្ងល់ ខ្លួនក្នុងការប្រើប្រសាស់គ្រឿនយន្តកសិកម្ម និងឧបករណ៏កសិកម្មកន្លងមក និងបានយកបទ ពិសោធន៍ ជាក់ស្តែងមកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសក្នុងពេលរៀនសូត្រ។ .ផ្នែអនុវត្តជាក់ស្តែងៈដោយមានសំភារៈឧបករណ៏ផ្ទាំរូបភាពម៉ាស៊ីនសម្រាប់បង្ហាត់បង្ហាញ និងសិក្ខាកាមបានចូលរួអនុវត្តជាក់ស្តែងផ្ទាល់នូវកិច្ចថែរក្សាបច្ចេកទេសគ្រប់ចំណុចការពិនិត្យ កែសម្រួល ជួសជុលដោយមានលោគ្រូចុះជួយពន្យល់ណែនាំផ្ទាល់គួបផ្សំនឹង សិក្ខាកាមមួយចំនួនមានកម្រិតយល់ដឹង ស្រាប់ខ្លផងនោះបានធ្វើឲ្យសម្រេចលទ្ឋផលគូរជាទីមោទនៈក្រោយពិបង្ហាត់បង្ហាញ និងការពន្យល់ពីលោក គ្រូរយៈកាលកន្លងមក ទាំផ្នែកទ្រឹស្តីនិងអនុវត្តជាក់ស្តែងយើងបានធ្វើតេស្តវាយតម្លៃសម្ថភាពសិក្ខាកាម ក្រោយវគ្គបណ្តុះបណ្តាលឃើញថា៖ - កម្រឹតយល់ដឹងខ្ពស់ ០៩ នាក់ស្មើ ២៣ ភាគរយ - កម្រឹតយល់ដឹងបង្គួរ ១៤ នាក់ស្មើ ៣៥ ភាគរយ - កម្រឹតយល់ដឹងមធ្យម ១៧ នាក់ស្មើ ៤២ ភាគរយ វគ្គបណ្តុះបណ្តាល បច្ចេកទេសស្ដីពីការ ប្រើប្រាស់និងថែទាំគ្រឿងយន្ត កសិកម្ម នៅក្នុងឃុំ សាលាក្រៅ ០១វគ្គកន្លងមកនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា សិក្ខាកាមក៏ដូចជាកសិករទាំង អស់ ដែលមាន គ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ប្រើប្រាស់ក្នុងក្នុងផលិតកម្មកសិកម្មពុំទាន់យល់ ដឹង និងអនុវត្ត បានរាល់កិច្ចការថែទាំបច្ចេកទេសតាមការកំណត់របស់គ្រឿងយន្ត និងឧបករណ៍កសិកម្ម នៅ ឡើយដែលជាកត្តាមួយធ្វើឲ្យគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មទាំំនេះឆាប់ខូចមុនអាយុកាលកំណត់។ រីឯការ ជួសជុលក៏ពុំទាន់សមស្របតាមលក្ខណៈបច្ចេកទេសនៅឡើយបណ្តាលឲ្យមានការខាតបង់ ថវិការពេល វេលាក្នុងការបង្កើមផល ដែលជាក្តានាំអោយបបាត់តុល្យភាពចំណូលគ្រួសារ។ បន្ទាប់ពីបានរៀនសូត្រវគ្គបណ្តុះបណ្តាលនេះលោកប្រធានការិយាល័យវិស្វកម្មកសិកម្មសង្ឃឹមថា សិក្ខាកាមទាំអស់និងយកចំណេះដឹង ចំណេះឃើញទាំនេះទៅអនុវត្តជាក់ស្តែង ក្នុងការប្រើប្រាស់ និងថែទាំគ្រឿងយន្តកសិកម្មបានសមស្រប់ តាម លក្ខណៈបច្ចេកទេស បំបាត់អោយបានរាល់ចំណុចខូចខាត់ដោយចៃដន្យ នឹងយកចំណេះដឹងទាំនេះ ជួយផ្សព្វផ្សាយបង្ហាត់បង្ហាញ បងប្អូនយើងជិតខាងដ៏ទៃទៀត នៅក្នុងភូមិ ឃុំរបស់ខ្លួន ធ្វើយ៉ាងណាអោយ មានចំណេះដឹងចំណេះឃើញខាងបច្ចេកទេសដែលបានសិក្សារួចមកហើយនេះ ទៅជាប្រយោជន៍ក្នុងការ បង្កបង្កើនផផល និងទទួលទិន្ឋផលខ្ពស់ដើម្បីលើកស្ទួយជីវភាពរសើនៅរបស់ខ្លួន រួមចំណែចបង្កើនសេដ្ឋកិ ច្ចជាតិផង កាត់បន្ថុយភាពក្រីក្រ របស់ប្រជាកសិករយើង។

ចំនួនអ្នកចូលទស្សនា
Flag Counter