ថ្ងៃអង្គារ១២រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ លោកម៉ាង សំណាង មន្រ្តីការិយាល័យកសិកម្មស្រុកសាលាក្រៅ បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ដើម្បីបណ្តុះបណ្តាល ស្តីពី វិធីសាស្រ្តបង្កើនប្រសិទ្ធភាពដាំដុះ ការប្រើប្រាស់ថ្នាំកសិកម្ម និងការប្រើប្រាស់ជីគីមីលើដំណាំដំឡូងមីនៅភូមិភ្នំកុយ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិនដែលមានអ្នកចូលរួមសរុបៈ ចំនួន ៣២នាក់ ស្រ្ដី ១០ នាក់។ -ជាលទ្ធផលសម្រេចបាន៖ ក្រុមចង្កោមដែលបាចូលរួមក្នុងកិច្ចប្រជុំ បានយល់ដឹង ពី • បច្ចេកទេសការរៀបចំដី • ការជ្រើសរើសពូជ • ការដាំដុះ • ការកម្ចាត់រុក្ខជាតិចង្រៃ • ការប្រើប្រាស់ជីគីមី
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម